
ដើម្បីឲ្យទទួលបានអារម្មណ៍ស្រស់ថ្លា បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងមានកម្លាំងចិត្តតស៊ូក្នុងការងារប្រចាំថ្ងៃឲ្យកាន់តែខ្លាំងក្លា សូមចំណាយពេលវេលាត្រឹមតែ ៥ នាទី ធ្វើកិច្ចការងាយៗ ១០ យ៉ាងដូចខាងក្រោមនេះ
១-ស្តាប់តន្ត្រីលទ្ធផលនៃការស្រាវជ្រាវ គេបានរកឃើញថា ការស្តាប់ចម្រៀងជួយឲ្យសម្ពាធឈាម និងភាពតានតឹងក្នុងអារម្មណ៍ថយចុះ ព្រមទាំងធ្វើឲ្យអារម្មណ៍ស្រឡះល្អ។ ដូច្នេះកុំភ្លេចថតចម្រៀងដែលអ្នកចូលចិត្តដាក់ក្នុង MP3 ដើម្បីបើកស្តាប់ពេលធ្វើការ ឬពេលសម្រាក។
២-រៀបចំគ្រែការចាប់ផ្តើមធ្វើការកំប៉ិកកំប៉ុកបែបនេះ វាបានជួយបង្កើតបរិយាកាសដ៏ស្ងប់ស្ងាត់ល្អដល់ខ្លួនឯងក្នុងបន្ទប់ដេក។ មានមនុស្សជាច្រើនដែលបានទទួលអត្ថប្រយោជន៍ពីការធ្វើកិច្ចការតូចតាចទាំងនេះ ពីព្រោះយ៉ាងហោចណាស់ក៏អស់បារម្ភរឿងសណ្តាប់ធ្នាប់ក្នុងបន្ទប់ដេក បានមួយចំណែកដែរ។
៣-ដាក់អាហារសម្រន់តាមខ្លួនមុននឹងចាកចេញពីផ្ទះពេលព្រឹក ត្រូវឆៀងចូលក្នុងផ្ទះបាយ ហើយយកផ្លែឈើ ឬចំណីល្អៗចំពោះសុខភាព ដូចជា សណ្តែកមិនដាក់អំបិល ឬទឹកដោះគោជូរខ្លាញ់ទាបដាក់តាមខ្លួនទៅធ្វើការផង បង្ការក្រែងចង់ហូបអីនៅពេលរសៀល នឹងមានរបស់ហូបដោយមិនចាំបាច់ទៅទិញដំឡូងបារាំងចៀន ឬសូកូឡាពីហាងមកហូបទេ។
៤-រៀបចំតុធ្វើការឲ្យមានសណ្តាប់ធ្នាប់ក្រដាសដែលនៅរាត់រាយ និងកែវកាហ្វេ រញ៉េរញ៉ៃនៅលើតុ វានិងធ្វើឲ្យអ្នកមិនមានសមាធិក្នុងការធ្វើការ ប៉ុន្តែពេលដែលការរៀបចំឲ្យមានរបៀបរៀបរយ វាធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយ និងជួយបង្កើនសមាធិក្នុងការធ្វើការបានយ៉ាងល្អប្រសើរឡើង។
៥-បន្ធូរអារម្មណ៍ដោយក្លិនក្រូចឆ្មារនេះជាវិធីដែល
៧- ធ្វើឲ្យអ្នករំសាយភាពតានតឹងបានយ៉ាងឆាប់រហ័ស។ ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន បានរកឃើញថា សារធាតុ linalool ដែលមាននៅក្នុងក្រូចឆ្មារ វាមានគុណសម្បត្តិក្នុងការទប់់ស្កាត់ការរលាក និងជួយកាត់បន្ថយអាការៈតានតឹងដូចគ្នានឹងក្លិនរបស់ជីរនាងវង និង ផ្កាឡាវេនដ័រ ដែលជួយកាត់បន្ថយភាពតានតឹងបានដូចគ្នា។
៦-ពត់ខ្លួនពត់ប្រាណការពត់ខ្លួនប្រាណតិចៗ វាបានផ្តល់ប្រយោជន៍ច្រើន។ ដូច្នេះអ្នកអាចលើកដៃឡើងលើក្បាលនៅតុធ្វើការ ឬអាចសណ្តូកជើងដោយការដើរទៅមក។ ការពត់ពេនរាងកាយ ជួយធ្វើឲ្យឈាមរត់បានល្អ និងធ្វើឲ្យរាងកាយមានរំយឺត ព្រមទាំងជួយកែបញ្ហាសាច់ដុំរឹប ដែលបណ្តាលមកពីភាពតានតឹងក្នុងអារម្មណ៍។
៧-កំណត់ហេតុរឿងល្អៗ ត្រឹមតែប្រើពេលមួយថ្ងៃ ៥ នាទី ក្នុងការកត់ត្រានូវរឿងល្អៗដែលអ្នកចង់អរគុណពីដួងចិត្តក្នុងមួយថ្ងៃៗ មិនចំពោះថារឿងតូច ឬរឿងធំ គឺសុទ្ធតែធ្វើឲ្យអ្នកមានកម្លាំងចិត្តពុះពារទៅមុខយ៉ាងមានសេចក្តីសុខ ប្រសើរជាងការអង្គុយរអ៊ូរទាំ រឿងនេះរឿងនោះ ពីព្រោះការរអ៊ូ ធ្វើឲ្យកើតមានផលវិជ្ជមានក្នុងចិត្ត។
៨-បិទឧបករណ៍អេឡិចត្រូនិកពីព្រោះការសម្លឹងមើលកុំព្យូទ័រ ឬការប្រើឧបករណ៍អេឡិចត្រូនិក ពេញមួយថ្ងៃ វានឹងធ្វើឲ្យរាងកាយបាត់បង់ថាមពល។ ដូច្នេះគួរតែបិទទូរស័ព្ទដៃ ផ្អាកឆែកអ៊ីម៉ែល ផ្អាកប្រើអ៊ិនធឺរណែត ជាពិសេសនៅពេលយប់ ដើម្បីឲ្យការទទួលទានដំណេករបស់យើងប្រកបដោយប្រសិទ្ធភាព គ្មានការរំខានពីឧបករណ៍ទាំងនោះ។
៩-ធ្វើសមាធិ
មិនចាំបាច់រកឧបករណ៍ពិសេសអ្វីទេ គឺគ្រាន់តែអង្គុយសប្បាយៗលើកៅអី ឬលើឥដ្ឋ រួចហាត់ដកដង្ហើមវែងៗ ក៏អាចជួយឲ្យផ្លូវចិត្តបានធូរស្បើយ។ ការធ្វើសមាធិរយៈពេលខ្លីៗ រៀងរាល់ថ្ងៃ ក៏ធ្វើឲ្យអ្នកអាចតស៊ូជាមួយអាការៈស្រងូតស្រងាត់ នឹងភាពតានតឹងបានយ៉ាងប្រសើរ។
១០-រៀបចំភាពសំខាន់តាមលំដាប់បើមានការងារណាត្រូវធ្វើព្រមគ្នា ច្រើនយ៉ាង អ្នកអាចធ្វើបញ្ជី រួចជ្រើសរើសធ្វើការងារណាដែលបន្ទាន់ជាមុនសិន ដើម្បីចៀសវាងការពន្យាពេលមួយថ្ងៃហើយមួយថ្ងៃទៀត។ ក្រៅពីនេះ ការរៀបចំធ្វើបញ្ជីឲ្យបានត្រឹមត្រូវ ក៏បានធ្វើឲ្យយើងដឹងថា យើងធ្វើការមានប្រសិទ្ធភាពកម្រិតណាក្នុងមួយថ្ងៃៗ៕